ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ទំនេីបMercedes​ ត្រូវរថយន្តទំនេីបឡង់គ្រីស័រ​ បុកពីចំហៀងនៅចំណុចរង្វង់មូលសម្ដេចសង្ឃរាជជួនណាត​ បណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​ស៊េរីទំនេីប​ម៉ាកMercedes​ មួយគ្រឿង​លឿនពេក​ ខណៈដល់ចំណុចរង្វង់មូលសម្ដេចសង្ឃរាជជួនណាត​ មិនបង្អន់ល្បឿន​ ក៏ត្រូវវរថយន្តស៊េរីទំនេីបម៉ាក​ឡង់គ្រីស័រ​មួយគ្រឿងទៀតបុកពីចំហៀង​ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង​ កាលពីវេលា​ម៉ោង​១​និង០៥នាទីរំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២៣​ ស្ថិត​ក្នង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក​ ​ឡង់គ្រីស័រ​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2AN-2076 ធ្វេីដំណេីរចេញពីផ្លូវរដ្ឋសភា​ ក្នុងទិសដៅពីត្បូងមកជេីង​ តម្រង់មករង្វង់មូលសម្ដេចសង្ឃរាជជួនណាត​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្ត​ស៊េរីទំនេីបម៉ាក Mercedes​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 2BU-3333​ បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន​និងមិនបង្អន់ល្បឿន ពេលមកដល់កន្លែងកេីតហេតុ​ ក៏ត្រូវរថយន្តទំនេីប​ ឡង់គ្រីស័រ​ បុកពីចំហៀងខាងឆ្វេងពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតទាំងសងខាង​យ៉ាងដំណំ​ ដោយរថយន្តឡង់គ្រីស័រ​ ខូចខាតពីខាងមុខ​ រីឯរថយន្ត​ Mercedes​ ខូចខាតផ្នែកទ្វារខាងឆ្វេង​ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ​ ។ 

​    ក្រោយកេីតហេតុ​ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយសន្តិវិធី​ គឺភាគីខាងរថយន្ត​ Mercedes ព្រមសងថ្លៃខូចខាតទៅលេីរថយន្តឡង់គ្រីស័រ​ ដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖