ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ខ្លាំងណាស់.! បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែរថយន្តធុនធំបើកវ៉ាជែងគ្នាជ្រុលបុកកិនបែកក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍វ៉ាជែងជាមួយរថយន្តដឹកថ្មជ្រុលបុកនិងកិនបណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ កាលពីវេលាម៉ោង ១០​ និង២០នាទីយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

   សពជនរងគ្រោះមានឈ្មោះ​ គង់​ សារ៉ាយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់បង្អែមគ្រប់មុខ បោះដុំ ស្នាក់នៅភូមិកណ្ដាល​ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

  បេីតាមសម្ដីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា មុនកើតហេតុនោះគឺ​ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា​ PCX ពណ៌ស​ មួយគ្រឿង​ ពាក់ផ្លាកលេខភ្នំពេញ1GD-5974ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ​ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំដឹកស៊ីម៉ងត៍មួយគ្រឿងមិនស្គាល់ផ្លាកលេខ បើកវ៉ាជែងគ្នាជាមួយរថយន្តដឹកថ្មមួយគ្រឿងទៀតបណ្ដាលឱ្យជ្រុលទៅបុកម៉ូតូនិងកិនជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។ ចំណែករថយន្តបង្ករបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការរស់វែងនិងធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖