ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី១៦ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ១១ករណី ឃាត់ ៣៥នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥៧៧៧,៧១ក្រាម និង១១កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ១៩២,៦៦ក្រាម។   អុិចស្តាសុី (mdma) ស្មេីនិង​ ៥៣៩៩,៧៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ១១អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់ ស្រី ២នាក់ ចាប់យក Ice ៥៧៥៧,៧៨ក្រាម, Ke ១៩២,៦៦ក្រាម និង MDMA ៥៣៩៩,៧៤ក្រាម។

*២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

*៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២,៥០ក្រាម។

*៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៣៥ក្រាម។

*៥ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៨០ក្រាម។

*៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់។

*៧ / ព្រៃវែង៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ១០,២៤ក្រាម។

*៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យក Ice ២,៧១ក្រាម។

*៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១១កញ្ចប់តូច។

*១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៣ក្រាម។

*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច៕

ដោយ​៖សហការី​


ចែករំលែក៖