ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនេីបបំពុលសង្គម០២នាក់​ ត្រូវបាននគរបាលស្រុកសំរោងទង​ ឃាត់ខ្លួន​ បន្ទាប់ពីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ​ ៖​ កម្លាំងសមត្ថកិច្ច​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួន​ក្មេងទំនេីងចំនួន០២នាក់​ ដែល​ក្រុមបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤​ កាលពីវេលាម៉ោង​ ១៧:០០នាទីរសៀល​ ថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ ។ 

    តាមការឱ្យដឹងព័ត៌មានពីលោកវរសេនីយ៍ឯក ឃុត​ សុផល​ អធិការ​ នគរបាលស្រុក​សំរោងទង​ ថា ក្មេង​ប្រុស២នាក់​ រស់នៅ​ក្នុងខេត្ដ​កំពង់ស្ពឺ​ ត្រូវ​បាន​កម្លាំងនគរបាល​ឃាត់និងនាំយកមកអធិការដ្ឋាន​ន​គ​របាលស្រុក​សំរោងទង​ ដេីម្បី​ធ្វើ​ការអប់រំណែនាំ​ និ​ងពិនិត្យ​លេីករណី​មួយចំនួន​បន្ដ(សាកសួរ​តាមនីតិវិធី​)។ 

    គួរបញ្ជាក់ថា​ ក្មេងទំនេីងទាំងពីរនាក់ដែលបង្ហោះម៉ូតូមានឈ្មោះ​ ទី១. គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក)​ ។ និងទី​២. យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  (អ្នកជិះក្រោយ)​ដោយធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ៤​ ម៉ូតូម៉ា​ក​ហុងដា​ សេរីឆ្នាំ២០២២ ពាក់ស្លាក​លេខ កំពង់ស្ពឺ 1Y.5214​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖