ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនត្រាបេីកត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្តឡិចស៊ីសបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកធុនត្រាមួយគ្រឿងបេីកបត់បំណងត្រឡប់ក្រោយមិនប្រយ័ត្នក៏ត្រូវរថយន្តឡិចស៊ីសRC200t បេីកលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាបទី១​  ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកធុនត្រា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH-3520 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បត់ស្តាំបំណងបត់ទៅក្រោយបញ្ច្រាសទិសវិញភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស​ RC200t ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BP- 2304 បើកមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានាពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖