ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លប់ដឹកទំនិញឈប់ដាក់អីវ៉ាន់ត្រូវរថយន្តឡិចស៊ីស៥៧០បេីកបុកពីក្រោយរងការខូចខាតយ៉ាងដំណំនិងបាក់ទ្រេតបង្គោលភ្លេីងមួយដេីមទៀត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឃ្លប់ដឹកទំនិញមួយគ្រឿងខណៈឈប់នៅចិញ្ចេីមផ្លូវដាក់អីវ៉ាន់មិនបានដាក់ស្លាកសញ្ញាសម្គាល់ត្រូវបានរថយន្តឡិចស៊ីស៥៧០​ បេីកលឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឱ្យគាបជាប់រងការខូចខាតយ៉ាងដំណំរុញទៅប៉ះបង្គោលភ្លេីងបាក់អស់មួយដេីមទៀត។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២៣​ នៅចំណុចមុខក្រសួងការងារ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តហ៊ីយា៉ន់ដាយ​ ឃ្លប់ដឹកទំនិញ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3F-5278 មកឈប់នៅចិញ្ចេីមផ្លូវក្នុងទិសដៅពីលិចទៅកេីតដេីម្បីដាក់អីវ៉ាន់តែមិនបានដាក់សញ្ញាសម្គាល់នោះទេ​។ បន្ទាប់មកស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកឡិចស៊ីសLX 570 super sport  ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2 AD-7777 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងគាបជាប់គ្នារុញរថយន្តដឹកទំនិញទៅបុកបង្គោលភ្លេីងមួយដេីមទៀតបាក់រងការខូចខាតយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីមកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖