ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូតែមិនបានសម្រេច នៅក្នុងមូលដ្ឋាន

ចែករំលែក៖

    ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួចម៉ូតូ មិនបានសម្រេច នៅថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ​២០២៣ វេលាម៉ោង​១៤និង​០០នាទីរសៀល​ នៅចំណុចផ្លូវបេតុង ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។ 

   ម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះ ប៊ុត ភីដែត ភេទស្រី អាយុ២២ឆាំ្ន មុខរបរអ៊ុតសក់ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ចំណែកជនសង្ស័យមានគ្នា០២នាក់មាន ៖

១-ឈ្មោះ ​កេ សុខនី ភេទប្រុស​ អាយុ ១៩ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក​  (ប្រេីប្រាស់សារធាតុញៀន) ។

២-ជនសង្ស័យឈ្មោះ សារុន ចាន់រះ ភេទប្រុស អាយុ១៨ឆាំ្ន មុខរបរមិនប្រាកដ មានទីលំនៅបន្ទប់ជួល សងា្កត់បឹងកក់១ ខណ្ឌទួលគោក (ប្រើសារធាតុញៀន) ។

* សម្ភារដកហូតមាន៖

១-ដែកសំប៉ែតចុងស្រូចចំនួន​០១ ។

២-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់សា្លកលេខភ្នំពេញ1BE-3022 ។

៣-ម៉ូតូ០១គ្រឿងម៉ាកTODAY ពណ៌ស ពាក់សា្លកលេខភ្នំពេញ1W-4192(បានប្រគល់ជូនម្ចាស់វិញ) ។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី​មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សា្លកលេខម៉ូតូភ្នំពេញ1BE-3022 មកអែបឈប់នៅមុខផ្ទះអ៊ុតសក់បម្រុងលួចឆ្កឹះសោម៉ូតូក៏ត្រូវជនរងគ្រោះឃើញស្រែកឆោឡាថាចោរៗ ធ្វើឱ្យឃាត់ជនសង្ស័យបានចំនួន០២នាក់យកមកប្រគល់អោយសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖