ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ កំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងជួបវិនាសកម្ម ,បន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣  បានថ្លែងថា ដោយសារតែមានកំហុសខាងនយោបាយនៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងជួបសង្រ្គាមវិនាសកម្មជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានបន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ។ 

សម្តេចតេជោ ហ៊ុន សែន បានជំរុញបន្ថែមទៀតដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងពង្រឹងវិស័យអប់រំសិក្សាធិការនៅកម្ពុជា ឱ្យមានកម្រិតគុណភាពកាន់តែខ្ពស់។

សម្តេចតេចជោ បានបញ្ជាក់ថា កម្ពុជាមានការរីកចម្រើន លូតលាស់ក្នុងសម័យសង្គមរាស្ត្រនិយម ដោយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗខ្ពស់ជាងបណ្តាប្រទេសនានា រួមទាំងកូរ៉េខាងត្បូងផងដែរ តែដោយសារដើរនយោបាយខុស គឺរដ្ឋបហារទម្លាក់សម្តេចឪ កម្ពុជាបានធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយពេញចិត្តចំពោះការចាប់លេខរៀងគណបក្ស ដែលជាលទ្ធផលនៃការចាប់សន្លឹកឆ្នោតកំណត់លេខរៀង គណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)។

សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ អគារអន្តេវាសិកដ្ឋានមួយបន្ថែមទៀតដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីផ្ដល់ការស្នាក់នៅដល់និស្សិតក្រីក្រ អាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាននៅទីនេះ។ សម្ដេចតេជោបានប្រកាសបើកការដ្ឋាននៅថ្ងៃនេះតែម្ដង ដោយបញ្ជាឱ្យពិនិត្យរៀបចំសាងសង់តែម្ដង៕ 

ដោយ ៖ សហការី


ចែករំលែក៖