ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! អ្នក​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ ចង់​ដឹង​អត់​ថា​តំបន់​ណាខ្លះ​? ត្រូវ​ផ្គត់ផ្គង់ចរន្តអគ្គិសនី​ ចាប់ពីថ្ងៃនេះ​រហូតដល់​ថ្ងៃ​ទី​៤​ មិថុនា​

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

អគ្គិសនីកម្ពុជា​ បានឱ្យដឹងទៀតថា​ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

បច្ចុប្បន្ន​ ក្រុមការងារបច្ចេកទេស​បានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅតាមពេលវេលាកំណត់។​ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់​អគ្គិសនីកម្ពុជា​ មានដូចខាងក្រោម ​៖

ដោយ​៖ សហការី​


ចែករំលែក៖