ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក..២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង តន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថារោងចក្រ សហគ្រាស ចំនួន១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន , ផលិតផលធ្វើដំណើរ និងកាបូបចំនួន , ដេរស្បែកជើងចំនួន , បោះពុម្ពលើស្បែកជើងកីឡា ចំនួន , ផលិតសម្ភារកាដូ ចំនួន និងផលិតជ័រ និងផ្លាស្ទិកចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិកប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក សហគ្រាសចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង៥ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២០ មានកម្មករនិយោជិតសរុបជាង៤ម៉ឺន៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើន។កន្លងទៅនេះរាជរដ្ឋាភិបាល និងក្រុមការងាររបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខបង ប្អូនកម្មករនិយោជិត និងជួយសម្រួលទៅដល់ដំណើរការរបស់រោងចក្រ សហគ្រាស ក្នុងខេត្តប្រកបដោយនិរន្តរភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគោលនយោបាយរបស់សម្តេចតេជោក្នុងការជំរុញការកសាងរោងចក្រសហគ្រាស នៅតាមបណ្តាខេត្ត។

គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 ព្រឹក៕

ដោយ៖ សិលា


ចែករំលែក៖