ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងមួយក្រុមជិះម៉ូតូដេញកាប់គ្នាផ្អើលនៅក្រុងសួង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនារវាងក្រុមក្មេងទំនើងពីរក្រុម បានកើតឡើងកាលពីថ្ងៃទី ០៨មិថុនា២០២៣ វេលាម៉ោង ២១និង១០ នាទី នៅចំណុចលើផ្លូវជាតិលេខ ៧ ស្ថិតនៅភូមិថ្នល់ថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

   សមត្ថកិច្ចបានអោយដឹងថា  ជនសង្ស័យជាក្មេងទំនើងមួយក្រុមមានគ្នា ១០នាក់ រួមមាន៖

១-ឈ្មោះ ឡេង ណាវិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន)។

២-ឈ្មោះ អ៊ាន សំណាង ហៅ ចាស់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន) ។ ទាំង០២នាក់មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមនឹងបក្សពួក៖

១-ឈ្មោះ ប៊ូ ភេទប្រុស អាយុ១៧ឆ្នាំ

២-ឈ្មោះ ណាង ភេទប្រុស អាយុ១៦ឆ្នាំ

៣-ឈ្មោះ ភា ភេទប្រុស អាយុ១៧ឆ្នាំ

៤- ឈ្មោះ ភណ្ឌ័ ភេទប្រុស អាយុ១៨ឆ្នាំ

អ្នកទាំង០៤នាក់មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

៥-ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ

៦-ឈ្មោះ ម៉ាក ភេទប្រុស អាយុ១៦ឆ្នាំ

អ្នកទាំង០២នាក់នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ ។

៧-ឈ្មោះ លីស ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ០៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

៨-បក្សពួក០៥នាក់ទៀតមិនស្គាល់ឈ្មោះ។ 

    ក្រុមក្មេងទំនើងបានជិះម៉ូតូចំនួន០៧ គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់និងដុំថ្ម បានធ្វើសកម្មភាពគប់កាប់ម៉ូតូនិងកាប់ជនរងគ្រោះ មានគ្នា៥នាក់រួមមាន៖

១-ឈ្មោះ ណាត ពិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិនាហ្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

២-ឈ្មោះ ផុន សុភារុន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដែលបណ្តាលអោយខូចខាតម៉ូតូចំនួន០២គ្រឿង ក្នុងនោះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨  ពាក់ផ្លាកលេខព្រៃវែង ១L-៥៤៩៦ របស់ជនរងគ្រោះឈ្មោះ ផុន សុភារុន បណ្តាលអោយរងការខូចខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បែកបាក់ក្បាំងខាងស្តាំនិងរយះកែប។ម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខត្បូងឃ្មុំ១H -០៥៨១ របស់ជនរងគ្រោះឈ្មោះ ណាត ពិសាល បណ្តាលអោយរងការខូចខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បាក់ខ្នងកង់ម៉ូតូខាងមុខនិងដាច់រយះផ្លាកលេខ និងបណ្តាលអោយឈ្មោះ ឈន់ ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងឈ្មោះ ណាត ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិនាហ្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រងរបួសទាំង០២នាក់ ។

    បច្ចុប្បន្នជនបង្កនិងបក្ខពួក សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖