ខេត្តត្បូងឃ្មុំ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនារវាងក្រុមក្មេងទំនើងពីរក្រុម បានកើតឡើងកាលពីថ្ងៃទី ០៨មិថុនា២០២៣ វេលាម៉ោង ២១និង១០ នាទី នៅចំណុចលើផ្លូវជាតិលេខ ៧ ស្ថិតនៅភូមិថ្នល់ថ្មី សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាក្មេងទំនើងមួយក្រុមមានគ្នា ១០នាក់ រួមមាន៖
១-ឈ្មោះ ឡេង ណាវិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន)។
២-ឈ្មោះ អ៊ាន សំណាង ហៅ ចាស់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន) ។ ទាំង០២នាក់មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមនឹងបក្សពួក៖
១-ឈ្មោះ ប៊ូ ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ ណាង ភេទប្រុស អាយុ១៦ឆ្នាំ
៣-ឈ្មោះ ភា ភេទប្រុស អាយុ១៧ឆ្នាំ
៤- ឈ្មោះ ភណ្ឌ័ ភេទប្រុស អាយុ១៨ឆ្នាំ
អ្នកទាំង០៤នាក់មានទីលំនៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៥-ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ
៦-ឈ្មោះ ម៉ាក ភេទប្រុស អាយុ១៦ឆ្នាំ
អ្នកទាំង០២នាក់នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មំ ខេត្តត្បូងឃ្មុំ ។
៧-ឈ្មោះ លីស ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ០៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៨-បក្សពួក០៥នាក់ទៀតមិនស្គាល់ឈ្មោះ។
ក្រុមក្មេងទំនើងបានជិះម៉ូតូចំនួន០៧ គ្រឿង ប្រដាប់ដោយកាំបិតផ្គាក់និងដុំថ្ម បានធ្វើសកម្មភាពគប់កាប់ម៉ូតូនិងកាប់ជនរងគ្រោះ មានគ្នា៥នាក់រួមមាន៖
១-ឈ្មោះ ណាត ពិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិនាហ្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២-ឈ្មោះ ផុន សុភារុន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដែលបណ្តាលអោយខូចខាតម៉ូតូចំនួន០២គ្រឿង ក្នុងនោះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខព្រៃវែង ១L-៥៤៩៦ របស់ជនរងគ្រោះឈ្មោះ ផុន សុភារុន បណ្តាលអោយរងការខូចខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បែកបាក់ក្បាំងខាងស្តាំនិងរយះកែប។ម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខត្បូងឃ្មុំ១H -០៥៨១ របស់ជនរងគ្រោះឈ្មោះ ណាត ពិសាល បណ្តាលអោយរងការខូចខាតបែកតាបឡូខាងស្តាំ បែកស្តុបខាងមុខផ្នែកខាងស្តាំ បាក់ខ្នងកង់ម៉ូតូខាងមុខនិងដាច់រយះផ្លាកលេខ និងបណ្តាលអោយឈ្មោះ ឈន់ ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងឈ្មោះ ណាត ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិនាហ្មឺនខឹង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រងរបួសទាំង០២នាក់ ។
បច្ចុប្បន្នជនបង្កនិងបក្ខពួក សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕
ដោយ ៖ វណ្ណៈ