ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបោសសម្អាតផ្លូវខូចលេីដងផ្លូវត្រូវម៉ូតូជិះលឿនបុកពីក្រោយរបួសបាក់ជេីង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបោសសម្អាតផ្លូវពីក្រោយពេញទំហឹងខណៈរថយន្តខូចនៅលេីដងផ្លូវ។ 

     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅចំណុចជិតខ្លោងទ្វារវត្តព្រៃស្ពឺ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុ​នពេលកេីតហេតុគេបានឃេីញរថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុនមីសូដា​ បានបោសសម្អាតដងផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែខូចរលត់ម៉ាស៊ីន​ បន្ទាប់មកតៃកុងក៏បានដាក់សញ្ញាសម្គាល់នៅខាងក្រោយដែរ​ លុះមកដល់វេលាកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញIY -4436 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តសម្អាតផ្លូវពេញទំហឹងបណ្តាលឱ្យបាក់ជេីងខាងស្តាំចំណែកម៉ូតូបាក់ករងការខូចខាតយ៉ាងដំណំ។ 

     ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖