ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ខួបទី ៦១ ឆ្នាំ​ ដែលតុលាការទីក្រុងឡាអេ សម្រេចកាត់ក្តីឱ្យព្រះ​រាជាណាចក្រ​កម្ពុជាឈ្នះរឿងក្តីប្រាសាទព្រះវិហារ ពីការទាមទារឈ្លានពានរបស់ប្រទេសថៃ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៣)

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ជាខួប ៦១ ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៣) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ថ្ងៃ ​៧​កក្កដា ឆ្នាំ​២០០៨៕

ដោយ ៖ សិលា


ចែករំលែក៖