ព័ត៌មានទាន់ហេតុការណ៍៖

កុំភ្លេច ! ថ្ងៃប្រកួតបាល់ទាត់បានមកដល់ហើយ កម្ពុជា – បង់ក្លាដែស ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧:០០នាទីយប់ថ្ងៃនេះ ! “ទាំងអស់គ្នាដេីម្បីកម្ពុជា”

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ជាថ្ងៃប្រកួតបាល់ទាត់បានមកដល់ហើយ  កម្ពុជា – បង់ក្លាដែស នៅពហុកីឡដ្ឋានជាតិអូឡាំពិក សូមបងប្អូន ជនរួមជាតិ ចូលរួមទស្សនា លើកទឹកចិត្តកីឡាករបាល់ទាត់កម្ពុជា ក្រោមទិសស្លោកថា “ទាំងអស់គ្នាដេីម្បីកម្ពុជា” ។ 

 ប្រសាសន៍របស់គ្រូបង្វឹកក្រុមកម្ពុជា លោក Felix Dalmas នៅក្នុងសន្និសីទសារព័ត៌មាន មុនជំនួបទល់នឹងបង់ក្លាដែស នៅថ្ងៃនេះ បាននិយាយ យ៉ាងដូច្នេះថា : យើងរំពឹងថាវាក្លាយជាការប្រកួតដែលមានការប្រកួតប្រជែងខ្លាំង ព្រោះពួកគេមានគ្រូបង្វឹក និងកីឡាករល្អៗជាច្រើន ដូច្នេះវានឹងពិបាក ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមរបស់យើង ក៏បានរៀបចំយ៉ាងល្អផងដែរ ព្រោះនេះជាប្រកួតដំបូងរបស់យើង ដូច្នេះយើងចង់ឱ្យវាក្លាយជា ការប្រកួតមួយដ៏តានតឹង និងជាការប្រកួតមួយដ៏លំបាក ថែមទាំងជាការប្រកួតមួយដ៏ជក់ចិត្ត សម្រាប់អ្នកគាំទ្រ។ ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរំភើប ដែលអ្នកគាំទ្រចំណាយពេលវេលា និងថវិកា សម្រាប់ការទិញសំបុត្រចូលទស្សនាការប្រកួត ហើយចំនុចសំខាន់ គឺយើងត្រូវការអ្នកគាំទ្រ នៅពេលក្រុមយើងលេង ហើយមិនមែនគាំទ្រតែពេលក្រុមយើងឈ្នះនោះទេ យើងត្រូវការអ្នកគាំទ្រដែលជួយដល់ក្រុមដើម្បីឈ្នះ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងជឿជាក់លើក្រុម និងលើកីឡាកររបស់យើង ។ ដោយឡែក គ្រូបង្វឹក បង់ក្លាដែស បានថ្លែងថា , សម្រាប់ការប្រកួត ថ្ងៃស្អែកនេះ គឺក្រុមរបស់យើងបានត្រៀមខ្លួនបានយ៉ាងល្អ ហើយពួកយើងរំពឹងទុកថាថ្ងៃស្អែកនេះ វាជាការប្រកួតមួយដ៏តានតឹង និងជាមួយបរិយាកាសដែលល្អមួយ ពោរពេញទៅដោយអ្នកគាំទ្រជាច្រើនកុះករ។ ហើយនេះជាលើកទី៣ ដែលខ្ញុំមកដល់ប្រទេសកម្ពុជា ហើយបានរៀបចំក្រុម បាន១០ថ្ងៃជាងរួចមកហើយ។ កម្ពុជាពិតជាទទួលក្រុមរបស់យើងបានល្អមែនទែន សម្រាប់ការស្នាក់នៅ និងទីលានហ្វឹកហាត់សម្រាប់ក្រុមរបស់យើង ៕ 

ដោយ ៖ សិលា


ចែករំលែក៖