ព័ត៌មានទាន់ហេតុការណ៍៖

អតីតសកម្មជនបក្សភ្លេីងទៀន​ចំនួន៥នាក់នៅឃុំខ្នុរដំបង​ នៃខេត្តកំពង់ចាម​ សម្រេចចិត្តទម្លាក់ស្លាកបក្សចោល ក្រោយដឹងខ្លួនចាញ់បោកបក្សនេះ

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ អតីតសកម្មជនគណបក្សភ្លេីងទៀនចំនួន៥នាក់​ ដែលរស់នៅក្នុងភូមិរវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ បានអស់ជំនឿជឿជាក់ទៅនឹងការដឹកនាំរបស់គណបក្សភ្លើងទៀន ហើយពួកគេសូមធ្វើការទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក​ ញ៉ិល​ សុឡេង​ អាយុ៤៧ឆ្នាំ​ និងប្រពន្ធ​ ឈន​ ស្រស់​ អាយុ៤៣ឆ្នាំ​ ដែលជាអតីតសកម្មជនគណបក្សភ្លេីងទៀនកន្លងមក​ រួមនឹង​ លោក​ ឆន​ ឆេត​ អាយុ៤៧ឆ្នាំ​ និងប្រពន្ធ​ វ៉ន់​ ច្រឹប​ និងលោកស្រី​ វ៉ន់​ រ៉ន​ អាយុ៥៩ឆ្នាំ​ ដែលរស់នៅក្នុងភូមិរវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម។

លោក​ ញ៉ិល​ សុឡេង​ រួមនឹងសកម្មជនដ៍ទៃទៀតបានបញ្ជាក់ថា​ ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំ​របស់​ លោក​ សម​ រង្សី​​ ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សតែមួយគត់ដែលមានភាពរឹងមាំ និងចាស់ទុំផ្នែកនយោបាយជាងគេ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៌ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។

បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖