ព័ត៌មានទាន់ហេតុការណ៍៖

ផ្អើលពេញបណ្តាញសង្គម វីដេអូ វណ្ណដា និងបុរសម្នាក់ទាក់សម្តីដាក់គ្នាក្នុងហាងមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយពីវីដេអូដែលត្រូវបានគេថតក្នុងហាងមួយកន្លែងមានជាប់តារាចម្រៀងរ៉េបវណ្ណដា  ក្នុងសភាពតឹងសរសៃករជាមួយនឹងបុរសម្នាក់ ត្រូវបានគេទម្លាយនៅលើបណ្តាញសង្គមមុននេះ។ គេនៅមិនទាន់ដឹងនៅឡើយទេថាមូលហេតុនៅពីក្រោយការធ្លាយចេញវីដេអូរបស់តារាចម្រៀងវណ្ណដានេះស្ថិតនៅទីណា និងមូលហេតុអ្វីឡើយដែលនាំឲ្យមានការជជែកគ្នាខ្លាំងខណៈដែលបណ្តាញសង្គមដែលចែករំលែកវីដេអូនេះក៏មិនត្រូវបានគេស្គាល់ទេថាជាគណនីយហ្វេសប៊ុករបស់អ្នកណាដែរ ប៉ុន្តែបុរសដែលមានមាឌធំដែលជជែកគ្នាខ្លាំងជាមួយនឹងវណ្ណដា ត្រូវបានគេស្គាល់ថាជាអ្នកលក់ស្បែកជើងប្រេនមានតម្លៃថ្លៃនោះតែម្តង។ គេនៅមិនទាន់ឃើញមានការបកស្រាយពីភាគីទាំងសងខាងនៅឡើយទេថាជាករណីកើតឡើងដោយសារអ្វី ខណៈដែលពាក្យសម្តីក្នុងវីដេអូប្រមាណត្រឹម៥វិនាទីនោះក៏មិនទាន់មានការសម្រាយនៅឡើយដែរ។ ទោះជាយ៉ាងណាគេសង្កេតឃើញមានបុរសម្នាក់ជួយសម្រួលដើម្បីឲ្យស្ថានភាពធូស្រាលឡើងវិញផងដែរ។ មានការចែករំលែជាច្រើនជុំវិញវីដេអូមួយនេះប៉ុន្តែមិនមានការបញ្ចេញយោបល់ច្រើនឡើយទេដែលគេរងចាំការបកស្រាយបញ្ជាក់បន្ថែមជុំវិញករណីនេះ ប៉ុន្តែទោះជាយ៉ាងណានេះគឺជាលើកទី១ហើយដែលវីដេអូតឹងសរសៃ.ក របស់តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជាត្រូវបានគេបញ្ចេញ ហើយគេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីនេះត្រូវសម្រួលឬក៏យ៉ាងណាដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖