ព័ត៌មានទាន់ហេតុការណ៍៖

តើមេវិទ្យុអាស៊ីសេរីដាក់អន្ទាក់ លោក គ្រូ សាន សុជា ឬ ជាផ្ទាំងសុីប អូសទាញ ?

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលស្រលាញ់គាំទ្រពេញចិត្ត ពេញថ្លើម លោកគ្រូ សាន សុជា ហើយពួកគេតែងតែហៅបណ្ឌិត កាលពីថ្ងៃពុធ ទី២១ មិថុនា ២០២៣ ម្នាក់ៗហួសចិត្តនឹកស្មានមិនដល់ ខណៈអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ហៅកាត់ថា RFA ដែលមានទីស្នាក់នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក បានចោទសួរទៅលោកគ្រូ សាន សុជា នៅពេលលោកត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនតាមបណ្ដាញខ្សែទូរស័ព្ទ រយៈពេល ១ម៉ោង ៨នាទីនិង៣៣វិនាទី ។ 

តាមរយៈនៃកិច្ចសំភាសន៍ គេទទួលស្គាល់ថាវិទ្យុមួយនេះ ដោយសារបម្រើនយោបាយអោយបរទេស លំអៀងទៅកាន់ក្រុមបក្សប្រឆាំង បង្កើតនូវសំណួរបិទ ដែលគ្មានវិជ្ជាជីវៈ គ្មានសីលធម៌ និងព្យាយាមបង្កើតសំណួរនាំមុខ ក្នុងចេតនាឱ្យ លោក សាន សុជា ឆ្លើយស្របតាមសំណួរដែលគេបានសួរ ។ ផ្ទុយទៅវិញ ! លោក សាន សុជា ដែលជាបញ្ញវន្តមួយរូប មានចំណេះដឹងខ្ពស់ មានគុណធម៌ សច្ចធម៌ លោកមានជំហររឹងមាំ ក្នុងការឆ្លើយ ប្រកបដោយភាសាព្រហ្មវិហារធម៌ បញ្ជាក់ពីទិដ្ឋភាពជាក់ស្ដែង នៅកម្ពុជា ។ ទោះជាវិទ្យុមួយនេះ បានបង្កើតសំណួរមួលបង្កាច់ ប្រមាថ ដាក់សម្ពាធមកថ្នាក់ដឹកនាំកម្ពុជា នូវពាក្យអសីលធម៌ដ៏ធ្ងន់ធ្ងរចេញពីបបូរមាត់របស់អ្នកសួរ យ៉ាងណាក៏ដោយ ក៏ លោក សាន សុជា ហ៊ាននិយាយការពិត ពីជីវិតឯកជន ការងារលើវិស័យព្រះពុទ្ធសាសនា ឃើញអ្វីជាការពិត ហ៊ាននិយាយការពិត មិនបានផ្ដោតអារម្មណ៍ចំពោះនយោបាយអូសទាញរបស់វិទ្យុមួយនេះ ក្នុងចេតនាចង់ឱ្យ លោក សាន សុជា ចូលរួមជាមួយក្រុមបក្សប្រឆាំង ។ 

អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ហៅកាត់ថា RFA ដែលមានទីស្នាក់នៅរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក បានចោទសួរទៅលោកគ្រូ សាន សុជា លក្ខណៈផ្ចាញ់ផ្ចាល រុញឲ្យដល់ជញ្ជាំង ប៉ុន្តែបញ្ញវន្តដូចជាលោកគ្រូ សាន សុជា  ឆ្លើយតបដោយភាសាត្រជាក់ ស្មើរហ្នឹងអ្នកពូកែសួរ ចំអ្នកពូកែឆ្លាតក្នុងការឆ្លើយ ! 

ពេលនេះទើបប្រជាពលរដ្ឋភ្ញាក់ខ្លួន ! ដឹងថា , អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ហៅកាត់ថា RFA គ្មានសីលធម៌ ក្នុងសម្ដី មិនស័ក្តិសមជាអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈ ក្រមសីលធម៌នោះឡើយ។ ពួកគេមានចរិតលំអៀងទាំងស្រុងទៅកាន់ ពួកប្រឆាំង ប្រឹងនិយាយអាក្រក់ពីកម្ពុជា ប៉ុន្តែ ប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ថា, កម្ពុជាមានសន្តិភាព កម្ពុជាមានការអភិវឌ្ឍ ទើបលោកគ្រូ សាន សុជា និយាយតែការពិត រហូតដល់ធ្វើឲ្យអ្នកគ្រប់គ្រងវិទ្យុមួយនេះ ទាល់ច្រក សម្រួលឥរិយាបថដោយភាសាទន់ភ្លន់ ចៀសវាងទទួលរងការរិះគន់ថាវិទ្យុមួយនេះគ្មានអព្យាក្រិត និយាយលំអៀងយ៉ាងពិតប្រាកដ ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖