ព័ត៌មានទាន់ហេតុការណ៍៖

ស៊យធំហើយលោកចោរ! ឆក់ប៉ះនារីក្លាហាន ជិះម៉ូតដេញបុកដួលក្របួចបានទាំង២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់​ ដែលជាមុខសញ្ញាចោរឆក់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ព័ទ្ធ​ចាប់​ និងវាយម្នាក់មួយដៃមួយជើងរងរបួសយ៉ាងដំណំ​ បន្ទាប់ពី​ពួកគេបាមធ្វើសកម្មភាពឆក់ការទូរសព្ទ័ដៃពីនារីម្នាក់​ តែមិនបានសម្រេច​ និងព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវនារីរងគ្រោះ​ មានចិត្តក្លាហានជិះម៉ូតូដេញបុកបណ្ដាលឱ្យដួលតែម្តង។

ករណី​ឃាត់ខ្លួន​ចោរឆក់ទូរសព្ទដៃទាំងពីតនាក់នេះ​ បានកើតឡើងកាលវេលាម៉ោង៦៖៣០នាទីយប់​ ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ៣៥១​ ក្នុងភូមិតាង៉ៅ​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

តាមប្រភពពីនារីរងគ្រោះ​ បានឱ្យដឹងថា មុនពេលកើតហេតុរូបនាងបានជិះម៉ូតូ​ Fino​ ពណ៌លឿង ដោយធ្វេី​ដំណើរតាមបណ្ដោយផ្លូវលេច៣៥១​ គោលបំណងមកទៅផ្ទះខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់នេះ​ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី​ ពណ៍ខ្មៅ​លាយបៃតង​ គ្មានស្លាកលេខ​ ធ្វើដំណើរស្របគ្នាមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរសព្ទ័របស់គាត់កំពុងតែនិយាយតែមិនបានសម្រេច។

ភ្លាមនោះ​រូបនាងក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗផ្អើលដល់ប្រជាពរដ្ឋនៅក្បែរកន្លែងកេីតហេតុ នាំគ្នាជួយ​អន្ដគមន៍​ដេញតាមចាប់ជនសង្ស័យ​ ដែលព្យាយាមជិះរត់គេចខ្លួនបានត្រឹមតែប្រមាណជា១០០ម៉ែត្រ​ ក៏ត្រូវ​ជនរងគ្រោះជិះម៉ូតូបំបុកចំពាក់កណ្ដាលម៉ូតូបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងដួល​ ហេីយពេលនោះជនសង្ស័យទាំង២នាក់​ ក៏ប្រតាយប្រតប់គ្នា ជនរងគ្រោះរងរបួសមុខស្រាល​ ឃេីញដូចនេះប្រជាពរដ្ឋពទ្ធ័ជួយចាប់ក្របួចជាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុ​ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​ និងជនសង្ស័យព្រមទាំងម៉ូតូវត្ថុតាងធ្វេីសកម្មភាពទៅប៉ុស្តិ៍និរោធ​ ដើម្បីសាកសួរនិងបន្តនីតិវិធី ៕

ដោយ​៖ សហការី​


ចែករំលែក៖