ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួច ​ ( កាត់ខ្សែភ្លើងប្រជាពលរដ្ឋ ) នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ​ ( កាត់ខ្សែភ្លើងប្រជាពលរដ្ឋ )នៅថ្ងៃទី​៣០ ខែមិថុនា​ ឆ្នាំ​២០២៣ វេលាម៉ោង​៥និង​ ០០នាទីភ្លឺនៅចំណុច ផ្លូវ៦២ ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។ 

  ជនសង្ស័យ​ឈ្មោះ​ នេត វិរៈ ភេទប្រុស​ អាយុ៣៣ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅបន្ទប់ជួលក្រុម១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ (ប្រេីប្រាស់សារធាតុញៀន) ។

    * សំភារៈ​ដកហូតមាន៖

១/​ ខ្សែភ្លើងចំនួន​មួយដុំប្ររែង១៦០ម៉ែត្រ មានបួនខ្សែ បួនពណ៌ (មួយខ្សែប្រវែង៤០ម៉្រែត) ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា   នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី ​កម្លាំងសមត្ថកិច្ចយើងបានធ្វើការល្បាត ក៏ឃេីញជនសង្ស័យចំនួន០២នាក់ កំពុងតែជិះកង់មួយគ្រឿងដឹកខ្សែភ្លើងមួយដុំ មានការសង្ស័យ ក៏សមត្ថកិច្ចយើងឃាត់ធ្វើការត្រួតពិនិត្យរកឃើញខ្សែភ្លើងមួយដុំធំរីឯជនសង្ស័យ មា្នក់ទៀតរត់គេចខ្លួនបាត់។ 

បច្ចុប្បន្នសមត្ថកិច្ចប៉ុស្ដិ៍កំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកបក្សពួក មកចាត់ការតាមនីតិវិធី ៕


ចែករំលែក៖