ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ( កាត់ខ្សែភ្លើងប្រជាពលរដ្ឋ )នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៥និង ០០នាទីភ្លឺនៅចំណុច ផ្លូវ៦២ ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នេត វិរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រេីប្រាស់សារធាតុញៀន) ។
* សំភារៈដកហូតមាន៖
១/ ខ្សែភ្លើងចំនួនមួយដុំប្ររែង១៦០ម៉ែត្រ មានបួនខ្សែ បួនពណ៌ (មួយខ្សែប្រវែង៤០ម៉្រែត) ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី កម្លាំងសមត្ថកិច្ចយើងបានធ្វើការល្បាត ក៏ឃេីញជនសង្ស័យចំនួន០២នាក់ កំពុងតែជិះកង់មួយគ្រឿងដឹកខ្សែភ្លើងមួយដុំ មានការសង្ស័យ ក៏សមត្ថកិច្ចយើងឃាត់ធ្វើការត្រួតពិនិត្យរកឃើញខ្សែភ្លើងមួយដុំធំរីឯជនសង្ស័យ មា្នក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចប៉ុស្ដិ៍កំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកបក្សពួក មកចាត់ការតាមនីតិវិធី ៕