ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោត

តាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។ នេះជាប្រសាសន៍ របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះលើ facebook ផ្លូវការ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកយុទ្ធនាការដំបូងក្នុងការឃោសនាស្វែងរកសំឡេងឆ្នោត របស់គណបក្សនយោបាយដែលមានឈ្មោះក្នុងគជប។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត ; ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។

បន្ថែមពីនេះ បងប្អូនពូមីងតាយាយ អាចធ្វើការផ្លាស់ប្តូរព្រូហ្វាល់ (profile) ដ៏ស្រស់ស្អាតដូចគំរូ ខាងក្រោម តាមរយៈការចូលទៅកាន់ Link ដើម្បីអាចប្ដូរProfile Facebook ៖ https://twb.nz/cpp18

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia។

សូមបញ្ជាក់ថា :  ឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ការតស៊ូ កម្លាំងចិត្ត ស្វែងរកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។ 

✅ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា  គឺដើម្បីអនាគតកម្ពុជា!

គណបក្សប្រជាជនកម្ពុជា គឺនៅលេខរៀងទី ១៨។ ទាំងអស់គ្នា ចូលរួមបោះឆ្នោត នៅថ្ងៃទី ២៣ កក្កដា ២០២៣! ៕

ដោយ ៖ សិលា


ចែករំលែក៖