ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា កំពុងអញ្ជើញ ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កំពុងអញ្ជើញ ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត គឺមានសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា តាមបណ្ដារាជធានីខេត្ត ចូលរួមស្ដាប់នូវយុទ្ធសាស្ត្រនយោបាយ ដ៏ត្រឹមត្រូវ ការរីកចម្រើន សន្តិភាព ការអភិវឌ្ឍន៍ ប្រទេសជាតិរុងរឿង ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
យើងទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សមិទ្ធផលធំៗទាំង១៨ របស់គណបក្សប្រជាជនកម្ពុជា។
១-រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម និងទប់ស្កាត់យ៉ាងមានប្រសិទ្ធិភាព នូវកាយ៉ុនប៉ងវិលត្រលប់វិញនៃរបបប្រល័យពូជសាសន៍។
២-ស្តារ និងកសាបជាតិកម្ពុជាឡើងវិញពី គំនរផេះផង់ឈាម និងទឹកភ្នែករស់រាន មានជីវិតឡើងវិញ។
៣-កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហេតុផល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
៤-ការពាររបបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរសរីភាពរបស់ប្រជាជន និងគោរពច្បាប់។
៥-បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញ នៃយោបាយ ឈ្នះ ឈ្នះនិងនាំយកយុត្តិធម៌ ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។
៦-ថែរក្សាការពារសន្តិភាព បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរឹងមាំ។
៧-អនុវត្តន៏កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយផ្លែផ្កានាំឱ្យ.. កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។
៨-កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ ក្រោយពេលមានសន្តិភាព និងប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម។
៩-សហហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយ ប្រទេសនានាលើពិភពលោក។
១០-លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
១១-កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ ប្រទេសដោយញឹកចិត្តខាងក្រៅក្នុងស្មរតីឯករាជ្យ។
១២-កសាងខឿនសុខុមាលភាពជូនប្រជាជន ប្រឆាំងជំងឺឆ្លង បង្កើនភាពសាំសហគមន៍ប្រឆាំង ជំងឺកូវីដ១៩ និងយកកម្ពុជាចេញពីជ្រោះមរណៈ។
១៣-លើកកម្ពស់ជីវភាពកម្មករនិយោជិត ដោយដំឡើងប្រាក់បៀរវត្យរ៍ និងផ្ដល់អត្ថប្រយោជន៍នានា។
១៤-លើកកម្ពស់ជីវភាពមន្ត្ត្រីរាជការ និវត្តន៍ជន។
១៥-លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារៈ និងស្មារតីឱ្យសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ។
១៦-អភិវឌ្ឍពីប្រព័ន្ធគាំពារសង្គមប្រកប ដោយប្រសិទ្ធភាពគាំទ្រប្រជាជនក្រីក ងាយរង និងងាយរងហានិភ័យ។
១៧-កសាងខឿនការពារជាតិរឹងមាំ ការពារបានធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ។
១៨-ចូលរួមយ៉ាងសកម្មជាមួយអង្គការសហបជាជាតិ ថែរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌ពិភពលោក។
សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចប់នៅការថ្លែងសង្ករកថា នៅវេលាម៉ោង 8:00 ព្រឹក ៕
ដោយ ៖ សុខ ខេមរា