ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងពិធីរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ

– បងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជន យុវនារីទាំងអស់ជាទីស្នេហា !

ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃការចាប់ផ្ដើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ នៅទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏ប្រព្រឹត្តទៅព្រមជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លា ខួបលើក ទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់ បណ្តាដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រកម្ពុជាប្រកបដោយវីរភាពបំផុត។ ក្នុងនាមគណៈកម្មាធិការកណ្ដាល ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនបងប្អូន ជនរួមជាតិនៅគ្រប់ទិសទី ដែលតែងត ផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់ គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងគារវភក្ដីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាគខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុង គង់ប្រថាប់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាម្លប់ដ៏ត្រជាក់សុខក្សេមក្សាន្តនៃប្រជាជាតិខ្មែរទាំង មូល។ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាភ សូម មានព្រះរាជសុខភាពបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះរាជទីឃាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះដល់ ត្រើយវឌ្ឍនភាព វិបុលភាព និងសុភមង្គលជានិច្ចនិរន្តរ៍។

នៅក្នុងឱកាសនេះដែរ យើងទាំងអស់គ្នាសូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ វីរ៉:យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិខ្មែរគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូ និងធ្វើពលិកម្មយ៉ាងអង់អាចបំផុត ដើម្បីឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព នៃព្រះរាជាណាចក្រកម្ពុជា យើង ប្តេជ្ញាបន្តថែរក្សា ការពារ និងកសាងមាតុភូមិ ជាទីស្នេហាឱ្យគង់វង្ស ស្ថិតស្ថេរ និងចម្រើនរុងរឿង។ បងប្អូនជនរួមជាតិជាទីស្នេហា!

រយៈពេលជាង ៤៤ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករាជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេស ឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាព ជាទីបំផុត។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែក បាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជាទឹកដីដ៏ស្រស់បំព្រងដែលប្រជាជនបាន រស់នៅយ៉ាងសម្បូរសប្បាយ សុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយ កំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ នេះជាការផ្លាស់ប្ដូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជាដែលគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជន និងជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចបដិសេធបានឡើយ។

នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានរូបខ្ញុំព្រះ ករុណា ខ្ញុំ ជានាយករដ្ឋមន្ត្រី បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបាន ធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកប្រជាធិបតេយ្យ។ សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានគោរព ការពារ និងលើកស្ទួយ, វិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល ការងារ និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន, កម្រិតជីវភាពប្រជាជនក៏កាន់តែបានប្រសើរឡើងជា លំដាប់។ សមិទ្ធផលថ្មីៗច្រើនអនេករួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ

វត្តអារាម។ល។ ត្រូវ បានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។ គ្មានមូលដ្ឋានណាដែលនៅឆ្ងាយដាច់ស្រយាល មិនអាចទៅដល់ និងគ្មានការអភិវឌ្ឍនោះឡើយ។

ពេលត្រូវប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដឹកនាំការប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាច សាហាវនេះប្រកបដោយជោគជ័យ ការពារបានអាយុជីវិតប្រជាជន រក្សាបានលំនឹងជីវភាព និងលំនឹងសេដ្ឋកិច្ច និង ធ្វើឱ្យសេដ្ឋកិច្ចជាតិអាចងើបឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងត្រឡប់មកស្ថិតលើគន្លង នៃកំណើនជាសក្តានុពលវិញ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តដោយប្រសិទ្ធភាព នូវវិធានការគោល- នយោបាយជាច្រើនដើម្បីលើកស្ទួយផលិតកម្ម បង្កើនការងារ និងមុខរបររបស់ប្រជាជន ពង្រឹងពង្រីកសេវាសាធារណៈ ពង្រឹងយុត្តិធម៌ សមធម៌ និងសុខដុមនីយកម្មសង្គម ព្រមទាំងលើកកម្ពស់ការគាំពារសង្គមសម្រាប់ប្រជាជនគ្រប់រូប ជា ពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងស្មារតីមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ ទន្ទឹមនឹងភាពរឹងមាំនៃកត្ត ផ្ទៃក្នុងជាតិ កិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់នៅលើផ្ទៃរាបអន្តរជាតិ ជាពិសេស តាមរយៈជោគជ័យនៃការ រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា, ការរៀបចំអង្គរសង្ក្រាន្ត ។ 

សេចក្តីការណ៍ពិសេស (ចំនួន៧ទំព័រ) មានខ្លឹមសារទាំងស្រុង៖ ៕

ដោយ ៖ សិលា


ចែករំលែក៖