ខេត្តបាត់ដំបង ៖ ទិដ្ឋភាពផ្សេងៗក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តបាត់ដំបងរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តបាត់ដំបង មានសមាជិក សមាជិកា គាំទ្រចូលរួមច្រើនទាំងតាមផ្លូវគោកនិងផ្លូវទឹក កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ ដោយឡែក ក្បួនដង្ហែនៅឃុំកោះជីវាំងនិងឃុំព្រៃចាស់(ឃុំពីរនៅលើផ្ទៃទឹក)នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃើញថា ទឹកចិត្តអ្នកចូលរួមហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតនិងអ្នកគាំទ្របង្ហាញពីការសប្បាយដែលស្រឡាញ់ ពេញចិត្ត ត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា លេខរៀងទី ១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានងាករេ ចំពោះសេចក្តីស្រឡាញ់មួយនេះ គឺ គណបក្សដែលនាំមក សន្តិភាព ការអភិវឌ្ឍរីកចម្រើន ប្រទេសជាតិរុងរឿង ប្រជាពលរដ្ឋទទួលបានសេចក្តីសុខ ។
យើងទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សមិទ្ធផលធំៗទាំង១៨ របស់គណបក្សប្រជាជនកម្ពុជា។
១-រំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម និងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការប៉ុនប៉ងវិលត្រលប់វិញនៃរបបប្រល័យពូជសាសន៍។
២-ស្តារនិងកសាងជាតិកម្ពុជាឡើងវិញពី គំនរផេះផង់ ឈាមនិងទឹកភ្នែករស់រាន មានជីវិតឡើងវិញ។
៣-កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហេតុផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
៤-ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរសរីភាពរបស់ប្រជាជន និងគោរពច្បាប់។
៥-បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញនៃនយោបាយឈ្នះ=ឈ្នះនិងនាំយកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។
៦-ថែរក្សាការពារសន្តិភាព បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរឹងមាំ។
៧-អនុវត្តកំណែទម្រង់ដ៏ទូលំទូលាយនិងស៊ីជម្រៅ ប្រកបដោយផ្លែផ្កានាំឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។
៨-កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ ក្រោយពេលមានសន្តិភាព និងប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម។
៩-សហហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានាលើពិភពលោក។
១០-លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
១១-កសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ ប្រទេសដោយទឹកចិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។
១២-កសាងខឿនសុខុមាលភាពជូនប្រជាជន ប្រឆាំងជំងឺឆ្លង បង្កើនភាពសុំាសហគមន៍ប្រឆាំងជំងឺកូវីដ-១៩ និងយកកម្ពុជាចេញពីជ្រោះមរណៈ។
១៣-លើកកម្ពស់ជីវភាពកម្មករនិយោជិត ដោយដំឡើងប្រាក់បៀវត្យរ៍ និងផ្ដល់អត្ថប្រយោជន៍នានា។
១៤-លើកកម្ពស់ជីវភាពមន្ត្ត្រីរាជការ និវត្តន៍ជន។
១៥-លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារ និងស្មារតីឱ្យសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ។
១៦-អភិវឌ្ឍពីប្រព័ន្ធគាំពារសង្គមប្រកប ដោយប្រសិទ្ធភាពគាំទ្រប្រជាជនក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ។
១៧-កសាងខឿនការពារជាតិរឹងមាំ ការពារបានអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ។
១៨-ចូលរួមយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិ ថែរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌ពិភពលោក៕
ដោយ ៖ សុខ ខេមរា