កីឡាករសញ្ជាតិអាហ្សង់ទីន Angel Di Maria បានសម្រេចចិត្តវិលត្រឡប់ទៅលេងឲ្យក្លិបបាល់ទាត់ Benfica នៅក្នុងប្រទេសព័រទុយហ្គាល់ជាលើកទី២វិញហើយក្រោយចាកចេញអស់រយៈពេល១៣ឆ្នាំ។
ខ្សែប្រយុទ្ធAngel Di Maria បានចាកចេញពីប្រទេសព័រទុយហ្គាល់ទៅកាន់ក្រុមធំៗជាច្រើននៅក្នុងតំបន់អឺរ៉ុបក្រោយឈ្នះជើងឯក ២ធំជាមួយនឹងក្រុម Benfica ក្នុងនោះមាន ក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងឆ្នាំ២០១០។ បន្ទាប់មកគាត់ក៏បានផ្លាស់មកអង់គ្លេសជាមួយនឹងបិសាចក្រហមក្នុងតម្លៃខ្លួន៥៩,៧លានផោនដែលជាតម្លៃខ្លួនថ្លៃបំផុតនៅចក្រភពអង់គ្លេសឆ្នាំ២០១៤។
ក្រោយពេលលេងមិនបានជោគជ័យជាមួយនឹងបិសាចក្រហមManchester United កីឡាករDi Maria ក៏បន្តដំណើរទៅកាន់ប្រទេសបារាំងចូលរួមជាមួយនឹងក្រុមយក្ស Paris St-Germain.ហើយបានចំណាយពេលអស់៧ឆ្នាំមុនពេលទៅលេងនៅអ៊ីតាលី ជាមួយនឹងក្រុមសេះបង្កង់Juventus ៕
ដោយ៖ ភារៈ