ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបបិសាចក្រហម Manchester Unitedរកអ្នកបន្តវេនពាក់អាវលេខ៧ហើយ

ចែករំលែក៖

​ទីបំផុតក្លិបបាល់ទាត់បិសាចក្រហមManchester Unitedបានរកឃើញកីឡាករដែលអាចពាក់អាវលេខ៧ដែលជាស្លាកលេខសម្រាប់កីឡាករឆ្នើមៗរបស់ក្លិប។

​ខ្សែបំរើ Mason Mount បានក្លាយទៅជាកីឡាករកាន់កាប់អាវលេខ៧សម្រាប់រដូវកាលក្រោយបន្ទាប់ពីផ្លាស់ចេញពីក្រុមតោខៀវChelsea ក្នុងតម្លៃខ្លួន៦០លានផោន។ កីឡាករល្បីៗដែលធ្លាប់ពាក់លេខ៧របស់ក្លិបបិសាចក្រហមមានដូចជា George Best, Bryan Robson, Eric Cantona, David Beckhamនិង Cristiano Ronaldo 

​កីឡាករ Mason Mount  បានចុះកិច្ចសន្យាលេងឲ្យក្រុមManchester Unitedដោយទទួលថ្លៃឈ្នួល២៥ម៉ឺនផោនក្នុងអាទិត្យ នៅក្នុងកីឡាដ្ឋាន Old Trafford រហូតដល់ឆ្នាំ២០២៨ជាមួយនឹងជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀតប្រសិនបើកីឡាកររូបនេះលេងបានល្អ។

​គួររំលឹកថា​ Mason Mount  ពាក់អាវលេខ១៩កាលពីគាត់លេងនៅក្នុងក្រុមតោខៀវ ដោយគាត់បានឈ្នះពានរង្វាន់កីឡាករលេងល្អប្រចាំឆ្នាំចំនួន២ដងជាប់គ្នាក្នុងឆ្នាំ២០២១និង២០២២ ហើយក៏បានរួមចំណែកឈ្នះពាន Champions League ក្នុងឆ្នាំ២០២១ផងដែរ ៕

ដោយ៖ ភារៈ


ចែករំលែក៖