ព័ត៌មានទាន់ហេតុការណ៍៖

Twitter ផ្លូវការរបស់សម្តេច ហ៊ុន សែន មានធិកពណ៌បៃតង (Verify), សូមចូលរួមគាំទ្រ​ឱ្យបានច្រើន និងកាន់តែទូលំទូលាយ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសថា Twitter ផ្លូវការរបស់សម្តេច បានទទួលសញ្ញា «ធិក» ពណ៌បៃតង (Verify) ហើយ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាច Add/Follow Twitter ផ្លូវការរបស់សម្តេច ដែលមាន​សញ្ញា «ធិក» ពណ៌បៃតងនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗពីសម្តេច។ 

សម្តេចបានបញ្ជាក់ដូច្នេះថា «ចាប់ពីថ្ងៃនេះតទៅបងប្អូនដែលប្រើប្រាស់​ Twitter គឺសូម​ Add/Follow Twitter ផ្លូវការ​សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលមានសញ្ញាធិកពណ៌បៃតង» តែ១គត់ ក្នុងបណ្តាញសង្គម​ Twitter ។ សូមបងប្អូនទាំងក្នុង និងក្រៅប្រទេសចូលរួមគាំទ្រ​ Twitter ផ្លូវការ​ (Official Twitter Account ) របស់សម្តេចតេជោ​ឱ្យបានច្រើន និងកាន់តែទូលំទូលាយ»៕

ដោយ៖ សូរិយា


ចែករំលែក៖