ជាកីឡាករដែលមិនមានតម្លៃផ្ទេរ Andros Townsend កំពុងហ្វឹកហាត់ជាមួយក្រុម Burnley ដែលទើបនឹងឡើងមកថ្មីនៅ Premier League បន្ទាប់ពីចាកចេញពីក្លិប Everton បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។
Townsend វ័យ៣១ឆ្នាំបានលេងឱ្យជម្រើសជាតិអង់គ្លេសចំនួន១៣ប្រកួត ប៉ុន្តែបានខកខានការប្រកួតទាំងស្រុងកាលពីរដូវកាលមុនដោយសារតែរបួសជង្គង់។ អតីតកីឡាករ Tottenham, Crystal Palace និង Newcastle រូបនេះបានបង្ហាញខ្លួនចុងក្រោយក្នុងការប្រកួតក្រុមដំបូងក្នុងខែមីនា ឆ្នាំ២០២២។
Townsend អាចទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់អ្នកចាត់ការក្រុម Burnley លោក Vincent Kompany បន្ទាប់ពីក្រុមនេះបានឈ្នះChampionship កាលពីរដូវកាលមុន។ ក្លិបនេះក៏កំពុងស្ថិតក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ Soumaila Coulibaly ដោយខ្សែការពារ Borussia Dortmund គ្រោងនឹងពិនិត្យសុខភាពជាមួយក្លិបនៅថ្ងៃចន្ទ។
Burnley ក៏ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើអ្នកចាំទីអន្តរជាតិអាយុក្រោម២១អង់គ្លេស James Trafford បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀង១៥លានផោនជាមួយក្រុមជើងឯក Manchester City ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)