ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ករណីឆក់កាបូបស្ពាយពីនារីជនជាតិបារាំងបានសម្រេច ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការប្រដេញនិងឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះបានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់បានធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញបានធ្វេីការប្រដេញនិងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខខ្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖
ទី១-ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់)។
ទី២-ឈ្មោះ គឹម វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបេីកម៉ូតូ)។
ទី៣-ឈ្មោះ ចាន់ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដេីមចាន់ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្ភារដកហូតមាន៖
១. ម៉ូតូហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AO-៨១៣១(របស់ជនសង្ស័យ)។
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-១៩៩៩(របស់ជនសង្ស័យ)។
៣.កាបូបស្ពាយដាច់ខ្សែ ពណ៌ខ្មៅ (របស់នារីរងគ្រោះ)។
ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់ខាងលេីឆក់បាន កម្លាំងនាយកដ្ឋានបានប្រគល់ទៅឱ្យម្ចាស់ដេីមវិញហើយ ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ សហការី