ក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal បានចុះហត្ថលេខាលើខ្សែបម្រើ Sergej Milinkovic-Savic របស់ក្លិប Lazio ក្នុងតម្លៃ៣៤លានផោនដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដ៏ធំទីបីរបស់ពួកគេនៅរដូវក្តៅ។ កីឡាករអន្តរជាតិស៊ែប៊ីវ័យ២៨ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំ។
ក្លិបមួយក្នុងចំណោមក្លិបចំនួន៤ដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេស Al-Hilal បានចំណាយប្រាក់៤៧លានផោនដើម្បីចុះហត្ថលេខាលើប្រធានក្រុម Wolvesកីឡាករ Ruben Neves និង១៧លានផោនលើខ្សែការពារកណ្តាលរបស់ Chelsea កីឡាករ Kalidou Koulibaly ។
Milinkovic-Savic បានចំណាយពេល៨ឆ្នាំជាមួយ Lazio ដោយស៊ុតបញ្ចូលទីបាន៦៩គ្រាប់ក្នុង៣៤១ប្រកួត។ រីឯលោក Jorge Jesus អតីតគ្រូបង្វឹក Benfica បានចូលកាន់តំណែងជាគ្រូបង្វឹកនៅក្លិបនេះរដូវក្តៅនេះ។
ក្រុម Al-Hilal បានឈ្នះពានរង្វាន់ជើងឯកអាស៊ីចំនួន៤ដង និងពានរង្វាន់អារ៉ាប៊ីសាអ៊ូឌីតចំនួន១៨ដង ប៉ុន្តែបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣កាលពីរដូវកាលមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)