ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅ សុខា ចុះសួរសុខទុក្ខដល់កីឡាការិនីជម្រើសជាតិសុីហ្គេម២០២៣ ដែលរងរបួសចំនួន២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញចុះសួរសុខទុក្ខដល់កីឡាការិនីជម្រើសជាតិសុីហ្គេម២០២៣ ដែលរងរបួសចំនួន២នាក់ នៅឃុំមុខដានិងឃុំជ្រៃធំ ស្រុករមាសហែក នាព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣ ។

    ក្នុងឱកាសនោះក៏មានការចូលរួមពីលោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំ និងលោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុក និងអស់លោកលោកស្រីជាច្រើននាក់ផងដែរ។

   លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកកាទក្រហមកម្ពុជាក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ដល់កីឡាការិនីដែលរងរបួសនិងក្រុមគ្រួសារផងដែរ។

   លោកសៅ សុខា បានបន្តថា រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានខិតខំថែរក្សានិងការពារសុខសន្តិភាពដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

    លោកបានបន្ថែមថា សូមពុកម៉ែ បងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជន និងបន្តបោះឆ្នោតជូនគណបក្សប្រជាជន គឺបន្តអភិវឌ្ឍន៍ប្រទេសក្រោមម្លប់នៃសុខសន្តិភាព  ។

    លោកសៅ សុខា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

    លោកក៏បានអំពាវនាវដល់ពុកម៉ែ និងប្អូនៗកីឡាការិនីដែលរងរបួសថែទាំ

សុខភាពជាចម្បង  ព្រោះវាជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ ហើយបើមានអាការៈមិនស្រួលសូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។

   សូមបញ្ជាក់ថា កីឡាការិនីជម្រើសជាតិសុីហ្គេម២០២៣ដែលរងរបួស មានឈ្មោះ១-ឈិត សាភឿន លេខ១៥ រស់នៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ក្រោយរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិកម្ពុជាយើងបាន២គ្រាប់ម្នាក់ឯង ហើយមានបញ្ហាប៉ះទង្គិចគ្នាធ្វើអោយបាក់ឆ្អឹងស្លាបប្រជៀវនៅខាងឆ្វេង ពេលនេះកំពុងសំរាកព្យាបាលនៅផ្ទះ កន្លងមកធ្លាប់បានព្យាបាលនៅក្រៅប្រទេស និងទី២-ឈ្មោះ វ៉ុន ស្រីនូ រស់នៅភូមិថ្នល់ក្រួស  ឃុំមុខដា ស្រុករមាសហែក ដែលរបួសជង្គង់នៅពេលហ្វឹកហាត់មុនចេញទៅប្រកួត៕

ដោយ៖ សុថាន


ចែករំលែក៖