ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ញើសារជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើតសារ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ 

សម្តេចតេជោនាយករដ្ឋមន្រី្ត

ប៉េកាំង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរ យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។

ចិន និងកម្ពុជា គឺជាមិត្តពិតប្រាកដដែលជឿជាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង និងជាដៃគូ ដ៏ល្អ ដោយឈរជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងក្នុងគ្រាល្អ និងគ្រាលំបាក។ រយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទោះបីស្ថានការណ៍អន្តរជាតិមានការវិវឌ្ឍយ៉ាងណាក៏ដោយ មិត្តភាពរវាងបទស ដ៏អស្ចារ្យនៃយើងទាំងពីរនៅតែបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឆ្នាំនេះត្រូវបានកំណត់ថា ជាឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូត ដែលឈានចូលយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ប្រកបដោយគុណភាព ខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហការកាន់តែជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់មូលដ្ឋាន នៃ ប្រទេសទាំងពីរ ក្នុងគោលបំណងធ្វើឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាបន្ថែមទៀត តាមរយៈ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ដ៏ជិតស្និទ្ធ។

សូមឱ្យមិត្តភាពចិន-កម្ពុជា គង់វង្សជាអមតៈ។

សូមជូនពរព្រះរាជាណាចក្រកម្ពុជាមានវិបុលភាព និងប្រជាជនកម្ពុជាមានសុភមង្គល។

លី ឈាង

នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ៕

ដោយ ៖ សិលា


ចែករំលែក៖