ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៧២,៧១ក្រាមនិង៨កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ២៨៨,៤៧ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៨អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ke ២៨៨,៤៧ក្រាម។
*២ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៣ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៤៩ក្រាម។
*៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
*៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៥,៣៨ក្រាម។
*៦ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។
*៧ / ឧត្តរមានជ័យ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦៩,០៩ក្រាម។
*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ០,១៣ក្រាម ៕
ដោយ៖សហការី