ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំព្រឹក និងស្រុកមោងឫស្សី បញ្ជូនយុវជនប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ០២នាក់ទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៣​នេះ​ ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងស្រុកមោងឫស្សី បានធ្វេីការ​បង្ក្រាបករណីប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន​ ០២លេីក។  

ការបង្ក្រា​បលេីកទី​១​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ លឹម សុខគា​  ភេទប្រុស​ អាយុ​២៦ឆ្នាំ​ រស់នៅភូមិអូរដា ឃុំបួ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង។

ការបង្ក្រាបលេីកទី២​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ សេក ណយ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

គួរបញ្ជាក់ថា​ ករណីនេះ កម្លាំងនគរបាលស្រុកភ្នំព្រឹក និងស្រុកមោងឫស្សី បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារ និងអាណាព្យាបាល៕

ដោយ​៖ សហការី​


ចែករំលែក៖