ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៦៤នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសថ្ងៃទី៣០ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៤នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់),​ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៣នាក់ (ស្រី ២នាក់),ប្រើប្រាស់ ៩ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣៩,៩២ក្រាមនិង២កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១០អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់ ចាប់យក Ice ១៧,៨៤ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤,៥៩ក្រាម។

*៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

*៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៧០ក្រាម។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់  ចាប់យក Ice ០,៣៤ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យក Ice ០,៤១ក្រាម និង២កញ្ចប់តូច។

*៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥,៨៣ក្រាម។

*៨ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤៤ក្រាម។

*៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យក Ice ៦,៩៩ក្រាម។

*១០ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,៩៤ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៦៤ក្រាម។

*២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១០,៣៧ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ០,៤១ក្រាម ៕

ដោយ​៖ សហការី​


ចែករំលែក៖