ព័ត៌មានទាន់ហេតុការណ៍៖

សត្វព្រៃជាប្រភេទសត្វពស់ជាច្រើនក្បាលត្រូវបានដាក់លក់នៅចិញ្ចើមផ្លូវផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សត្វព្រៃជាប្រភេទសត្វពស់ជាច្រើនក្បាលត្រូវបានដាក់លក់នៅចិញ្ចើមផ្លូវផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅដែលស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាម គណនី facebook មួយមានឈ្មោះថា (ចាន់ ពុធ) បានបង្ហោះ ។ 

គណនី facebook មួយមានឈ្មោះថា (ចាន់ ពុធ) បានបញ្ជាក់ថា : នៅពេលបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥បែកផ្លូវទៅស្រុកម៉ាឡៃនៅចំណុចផ្សារកូនដំរី គេឃើញសត្វព្រៃមានសត្វពស់រស់និងងាប់ និងសត្វស្លាប អណ្តើក និងសត្វព្រៃមួយចំនួនទៀត ត្រូវបានដាក់លក់ជាប្រចាំនៅរាល់ល្ងាច សម្រាប់អ្នកដំណើរដែលឆ្លងកាត់ពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃ និងក្រុងសិរីសោភ័ណ ត្រូវបានចូលទិញសត្វព្រៃដែលអ្នកចំណូលចូលចិត្តបរិភោគសត្វព្រៃ។

ជាក់ស្តែងឃើញសត្វពស់រស់ដែលដាក់ថង់ស្បៃលក់ ដែលមានប្រភេទពស់សាំងសឿ និងពស់ពឹសមានពស់វែកមានទម្ងន២ទៅ៣គីឡូក្រាម ខ្លៈមានទម្ងន់ដល់៤ទៅ៥គីឡូក្រាមមានភាគតិចដែលកំពុងដាក់លក់ដែលពស់សាំងសឿដែលមានម្ងន់២ទៅ៣គីឡូក្រាមក្នុង១គីឡូក្រាមតំលៃ៥០.០០០ម៉ឺនរៀល និងពស់សាំងសឿទម្ងន់ជាង១គីឡូក្រាមលក់តំលៃ៣០.០០០រៀល។

អ្នកលក់បានប្រាប់ថា៖សត្វព្រៃដែលគាត់លក់មានរស់និងងាប់ជាប្រភេទពស់សាំងសឿគាត់ទិញចូល១គីឡូក្រាមតំលៃ៤៥.០០០រៀល បើតូច១គីឡូក្រាមតំលៃ៣០.០០០រៀល លក់ចេញអាធំ១គីឡូក្រាមតំលៃ៥០.០០០រៀល និងតូច១គីឡូក្រាមតំលៃ៣០.០០០រៀល ហើយសត្វព្រៃដែលលក់នេះគាត់ទិញពីប្រជាពលរដ្ឋរកបានដូចជាពស់សាំងនិងពស់វែកត្រូវបានដាក់ម៉ងបានយកមកលក់។

ប្រជាពលរដ្ឋបានលើកឡើងថា៖នៅពេលគាត់ឆ្លងកាត់ផ្សារកូនដំរីដែលជាកន្លែងលក់សត្វព្រៃមានដូចជាពស់រស់និងងាប់ និងសត្វស្លាប ដែលគេសម្លាប់ធ្វើហើយយកមកលក់ពិតជាសោកស្តាយសត្វព្រៃ។

ប្រពលរដ្ឋសុំអោយមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋព្រៃឈើស្រុក/ក្រុងត្រូវបានវិធានបង្ក្រាបអ្នកលក់សត្វព្រៃចំណុចផ្សារកូដំរី ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សាទុក និងត្រូវអោយបញ្ឈប់សកម្មភាពលក់សត្វព្រៃ៕

ប្រភព ៖ (facebook ចាន់ ពុធ)


ចែករំលែក៖