ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសថ្ងៃទី៣ សីហានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៩នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ! 

ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់ (ស្រី ១នាក់)។​ ប្រើប្រាស់ ៥ករណី ឃាត់ ២១នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥២,៧៨ក្រាមនិង១០កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៦៨ក្រាម។កេតាមីន (Ke) ស្មេីនិង​ ២៣,១៤ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៨០ក្រាម។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យក Ice ៧កញ្ចប់តូច។

*៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,២២ក្រាមនិង២កញ្ចប់តូច។

*៤ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,០៥ក្រាម។

*៥ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៣៤,៩៨ក្រាម។

*៦ / រតនគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៧ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ១នាក់ ចាប់យក Ice ១,២៤ក្រាម។

*៨ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,៩០ក្រាម។

*២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១០,១៧ក្រាម, Wy ០,៦៨ក្រាម និង Ke ២៣,១៤ក្រាម។

*៣ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤២ក្រាម៕

ដោយ៖សហការី​


ចែករំលែក៖