ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃនេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានទៅទស្សនាកងកម្លាំងនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី Shoigu ត្រូវបានសង្ខេបអំពីស្ថានភាពដោយមេបញ្ជាការយោធា។ លោកបានថ្លែងអំណរគុណដល់កងទ័ពសម្រាប់ “ការដាក់ពង្រាយការវាយប្រហារដោយជោគជ័យក្នុងការដឹកនាំរបស់លោក Lyman”។
សេចក្តីថ្លែងការណ៍បាននិយាយថា រដ្ឋមន្ត្រី Shoigu បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយុទ្ធសាស្ត្រប្រយុទ្ធ ដូចជា “វាយសត្រូវ ហើយទម្លាក់ពួកគេចេញពីទីតាំងដែលកាន់កាប់”។
ដំណើររបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីឧត្តមសេនីយ៍កំពូលរបស់រុស្ស៊ី លោក Valery Gerasimov បានទៅសួរសុខទុក្ខកងទ័ពនៅតំបន់ភាគខាងត្បូងនៃតំបន់ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន។
ដំណើរទស្សនកិច្ចរបស់លោក Shoigu ធ្វើឡើងក្នុងបរិបទដែលស្ថានភាពសមរភូមិអ៊ុយក្រែនហាក់ដូចជានៅស្ងៀម៕
ដោយ៖ ធីរីណា(រូបថត៖ Tass)