ភ្នំពេញ ៖ ក្រសួងព័ត៌មាន សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មេត្តាជ្រាបថា ក្នុងអណត្តិទី៦នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងព័ត៌មាន បានលះបង់កម្លាំងកាយចិត្តចូលរួមចំណែកក្នុងព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ ដែលកម្ពុជាជាម្ចាស់ផ្ទះជាច្រើននាពេលកន្លងមក។
ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ក្រសួងព័ត៌មាន និង រៀបចំពិធីសំណេះសំណាលថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្តី្រ ក្រសួងព័ត៌មាន នាថៃ្ងព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលចតុម្មុកមង្គល ទីស្តីការក្រសួងព័ត៌មាន៕
ដោយ ៖ សហការី