ក្រុម Aston Villa និង Hibernian ត្រូវបានគូរជាមួយគ្នាក្នុងវគ្គ Play-off នៃពានរង្វាន់ Europa Conference League ប្រសិនបើក្រុម Edinburgh ចាញ់ Luzern។
ក្រុម Heart of Midlothian នឹងត្រូវជួបជាមួយ Hajduk Split របស់ក្រូអាត ឬ PAOK នៃប្រទេសក្រិក ប្រសិនបើពួកគេយកឈ្នះ Rosenborg ក្នុងវគ្គជម្រុះទី៣។ រីឯក្រុម Derry City នឹងត្រូវជួបជាមួយ Viktoria Plzen របស់សាធារណរដ្ឋឆេក ឬ Gzira United របស់ Malta ប្រសិនបើពួកគេឆ្លងផុតអាចយកឈ្នះ Tobol Kostanay។
Aston Villa នឹងត្រូវអវត្តមានសម្រាប់ជើងទីមួយដែលត្រូវលេងនៅថ្ងៃទី២៤ ខែសីហា។ ក្រុម Hearts និង Derry នឹងចាប់ផ្តើមនៅផ្ទះ ប្រសិនបើពួកគេឈានដល់វគ្គ Play-off ដោយត្រឡប់មកវិញនឹងត្រូវប្រកួតមួយសប្តាហ៍ក្រោយ។
ខណៈពេលដែលការប្រកួតនេះនឹងក្លាយជាការប្រកួតអឺរ៉ុបលើកដំបូងរបស់ Aston Villa នៅរដូវកាលនេះ Hibernian បានយកឈ្នះ Inter Club d’Escaldes រួចហើយ ដោយបានយកឈ្នះដ៏គួរឱ្យភ្ញាក់ផ្អើល ២–១ ក្នុងទីក្រុង Andorra។
ក្រុម Hearts ក៏កំពុងចាប់ផ្តើមដំណើររបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុបផងដែរ ខណៈដែលក្លិបនានាសម្លឹងមើលការត្រាប់តាមអ្នកឈ្នះកាលពីឆ្នាំមុនគឺក្រុម West Ham United ដោយការប្រកួតចុងក្រោយនឹងត្រូវលេងនៅរដូវកាលនេះនៅទីក្រុងអាតែន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)