ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប​ទីតាំងលេងល្បែងស៉ីសងខុសច្បាប់(ប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម​ ជ្រកក្រោមអាជីវកម្មឆ្នោត​យីហោម៉ូឌែន​ ឡូតូរី)​ និងឃាត់ខ្លួន​មនុស្សចំនួន​៤នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅព្រឹកថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៤នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​រហូតឈានដល់ការបង្រ្កាប​ទីតាំងលេងល្បែងស៉ីសងខុសច្បាប់(ប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម​ ជ្រកក្រោមអាជីវកម្មឆ្នោត​យីហោម៉ូឌែន​ ឡូតូរី)​។ 

មន្រ្តីដដែលបន្តថា​ ករណី​បង្រ្កាប​ទី​តាំង​ឆ្នោត​វៀតណាម​ខុសច្បាប់​ខាងលេីនេះ​ បានធ្វេីឡេីង​នៅផ្ទះលេខ១២​ ផ្លូវលេខ៩៣​ ភូមិ៦​ សង្កាត់ស្រះចក​ កាលពីថ្ងៃទី៧​ ខែសីហាម្សិលមិញនេះ​។  

ជនសង្ស័យចំនួន៤នាក់នេះ​រួមមាន៖​ ១/ឈ្មោះ​ សួស​ ដានី​ ភេទស្រី​ អាយុ៥៦ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១២​ ផ្លូវលេខ៩៣​ ភូមិ៦​ សង្កាត់ស្រះចក​ ជាភ្នាក់ងារកត់ឆ្នោតវៀតណាម។​ ,២/ឈ្មោះ​ ឆន​ ចាន់គឿន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ សង្កាត់ប្ញស្សីកែវ​ ខណ្ឌប្ញស្សីកែវ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ូឌែន​ ឡូតូរី)។ ,៣/ឈ្មោះ​ សុង​ ច័ន្ទណារ័ត្ន​ ភេទស្រី​ អាយុ២១​ ស្នាក់នៅផ្ទះលេខ២៧២​ ផ្លូវលំ​ ភូមិមិត្តភាព​ សង្កាត់ប្ញស្សីកែវ​ ខណ្ឌប្ញស្សីកែវ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ូឌែន​ ឡូតូរី)។ ,៤/ឈ្មោះ​ ទឹម​ លីតា​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១៦​ ផ្លូវលំ​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ (ជាបុគ្គលិកក្រុមហ៊ុនឆ្នោត​ ម៉ូឌែន​ ឡូតូរី)​។ 

ចំណែក​វត្ថុតាងចាប់យករួមមាន៖​ 

១.​ម៉ាស៉ីនអេឡិចត្រូនិចគ្មានម៉ាក​ ពណ៌ខ្មៅខៀវ​ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ​ ដេីម្បីចេញសន្លឹកឆ្នោតវៀតណាម​ ចំនួន០១គ្រឿង។

២.ម៉ាស៉ីនអេឡិចត្រូនិច​ ម៉ាកSUNMI V2S ពណ៌ទឹកក្រូចលាយខ្មៅសម្រាប់ចេញកន្ទុយសន្លឹកឆ្នោតវៀតណាមចំនួន០១គ្រឿង

៣.ម៉ាស៉ីនអេឡិចត្រូនិចម៉ាក MODERN LOTTERY ពណ៌ខៀវ​ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត​ ចំនួន០១ គ្រឿង។

៤.កន្ទុយសន្លឹកឆ្នោតវៀតណាមដែលចាក់រួច​ មួយចំនួន។

៥.ទូរស័ព្ទដៃមួយគ្រឿង​ ម៉ាកOPPO ពណ៌ក្រហម។

៦.វិញ្ញាបណ្ណបត្រ័ផ្តល់សិទ្ធជាភ្នាក់ងារចែកចាយឆ្នោតអោយឈ្មោះ​ ទឹម​ វុទ្ធី​ របស់ក្រុមហ៊ុនឡូតូរី​ ចំនួន០១សន្លឹក។

៧.ប្រាក់ខ្មែរចំនួន៩ម៉ឺនរៀល។ 

បច្ចុប្បន្ន​ជនសង័្សយ​ និងវត្ថុតាង​ នៅព្រឹកថ្ងៃ​ទី០៨​ ខែសីហា​ ឆ្នាំ​២០២៣​ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដេីម្បី​សាកសួរ​បន្ត​នីតិវិធី​ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖