ព័ត៌មានទាន់ហេតុការណ៍៖

អត្ថន័យនៃគោរមងារ​ “កិត្តិទេសាភិបាលបណ្ឌិត”​ គឺ​ អ្នកមានចំណេះដឹងជ្រៅជ្រះ​ និងឈ្លាសវៃ​ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស​ ឱ្យមានភាពថ្កុំថ្កេីងរុងរឿង

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងាកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ ។ 

សូមបញ្ជាក់ថា , អត្ថន័យនៃគោរមងារ​ “កិត្តិទេសាភិបាលបណ្ឌិត”​ គឺ​ អ្នកមានចំណេះដឹងជ្រៅជ្រះ​ និងឈ្លាសវៃ​ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស​ ឱ្យមានភាពថ្កុំថ្កេីងរុងរឿង។ 

អត្ថន័យនៃគោរមងារ “ ភិក្ខុទេសាភិបាលបណ្ឌិត ”

គោរមងារ“ កិត្តិទេសាភិបាលបណ្ឌិត”កើតចេញពីបន្សំនៃពាក្យចំនួន ៣ រួមមាន៖

-កិត្តិ

-ទេសាភិបាល

-បណ្ឌិត

*កិត្ដិ មានន័យថា សេចក្តីសរសើរ, សេចក្តីថ្កុំថ្កើង, ភាពរុងរឿង និងភាពល្បីល្បាញ។

*ទេសាភិបាល មានន័យថា មន្ត្រីជាអ្នកគ្រប់គ្រងរក្សាប្រទេស។

* បណ្ឌិត មានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ។

ដូច្នេះ គោរមងារ “ កិត្តិទេសាភិបាលបណ្ឌិត” មានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំ គ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កើងរុងរឿង។

សូមបញ្ជាក់ថា : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំ ធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖