ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូអ៊ែរប្ល៊ែដបុករថយន្តនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួស២នាក់

ចែករំលែក៖

  ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងបួសធ្ងន់និងស្រាល​ កាលពីវេលាម៉ោង១១និង៥០នាទីយប់​ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២៣​ នៅចំណុចគល់ស្ពានអាកាស៧មករា​ផ្នែកខាងកេីត​តាមបណ្តោយផ្លូវលេខ២៦៥​ កែងផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់ទឹកល្អក់២​ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AW-7550​ ធ្វេីដំណេីរចុះពីលេីស្ពានអាកាស៧មករា​ក្នុងទិសដៅពីលិចទៅកេីត ហើយខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកអ៊ែរប្ល៊ែដ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ1HT-7994​ រួមដំណេីរជាមួយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៦៥​ ក្នុងទិសដៅពីត្បូងទៅជេីងក៏ជ្រុលទៅបុកចំពីចំហៀងខាងស្តាំរថយន្តពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល២នាក់ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖