ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ សីហា ចំនួន ២១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖ 

+ជួញដូរ ៩ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។

+ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។

+ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែសីហា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ៩,២១ក្រាមនិង ៣២កញ្ចប់តូច។

លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៨អង្គភាព 

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ស្រី ១នាក់ ចាប់យក Ice ០,៥២ក្រាម។

២ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យក Ice ១១កញ្ចប់តូច។

៣ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យក Ice ២,៩៧ក្រាម។

៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យក Ice ២,១៥ក្រាម។

៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

៦ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៤កញ្ចប់តូច។

៧ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៣៨ក្រាម។

៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៧កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៩ក្រាម។

២ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៣០ក្រាម។

៣ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៤២ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖