ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូន​កុំមានការភ័យខ្លាច! ការធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ទ្រង់​ទ្រាយ​ធំ​នៅផ្សារទំនើបអុីអន​ម៉ល​សែនសុខ​ ដេីម្បី​ការពារ​គ្រោះ​មហន្តរាយ​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូម​គោរព​ជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ពិសេសបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២​ (សែនសុខ) ព្រោះមន្រ្តីជំនាញ​ កំពុងធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ទ្រង់​ទ្រាយ​ធំ​ ដេីម្បី​ការពារ​គ្រោះ​មហន្តរាយ​។ 

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឱ្យដឹងថា​ ដោយអនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ សូម​គោរព​ជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ពិសេសបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២​ (សែនសុខ) មេត្តាជ្រាបថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង​ ០៦​ និង០០​នាទី​ព្រឹក រហូតដល់ម៉ោង ០៩​ និង០០​នាទីព្រឹក​ មានការរៀបចំធ្វើសមយុទ្ធសាកល្បង ស្តីពីការបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នឹងមានការរៀបចំសមយុទ្ធជាក់ស្តែងម្តងទៀត ចាប់ពីម៉ោង​ ០៦:០០​ នាទីព្រឹក រហូតដល់ម៉ោង​ ០៩:៣០នាទីព្រឹក​។ នេះជាការធ្វើ​​សមយុទ្ធពន្លត់អគ្គីភ័យ​ទ្រង់​ទ្រាយ​ធំ​ជាក់ស្តែង ដេីម្បី​ការពារ​គ្រោះ​មហន្តរាយ​នៅផ្សារទំនើបអុីអន​ម៉ល​សែនសុខ​ ដែលមានការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿង។

   អាស្រ័យហេតុនេះសូមបងប្អូនដែលរស់នៅជុំវិញផ្សារអ៉ីអនម៉ល២ (សែនសុខ) ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភ្ញាក់ផ្អើលចំពោះដំណើរការរៀបចំធ្វើសមយុទ្ធទាំង២លើកនេះ៕

ដោយ​៖ សហការី​


ចែករំលែក៖