ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសច្រានចោល ចំពោះអ្នកយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរប្រព្រឹត្តអំពើល្មើសច្បាប់។
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា «កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធ៌ម របស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ បង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសរបស់ខ្ញុំបាទផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គស្នងការនគរបាលជាតិ»។
លោកបានថ្លែងថា ៖ ខ្ញុំបាទ នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ សូមប្រកាសជំរាបជូន សាធារណៈជន មេត្តាជ្រាប :
– កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធម៌ របស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ បង្កអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់ខ្ញុំបាទផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
– ខ្ញុំបាទសូមប្រកាសបដិសេធនិងសំណូមពរដល់ សមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យនិងអនុវត្តន៍តាមច្បាប់រាល់បទល្មើសរបស់ជនទាំងនោះ។
– ខ្ញុំបាទត្រៀមខ្លួនជាស្រេចដោយក្ដីរីករាយ ដើម្បីទទួលកិច្ចសហការផ្ដល់ព័ត៌មាន ពីសាធារណៈជនគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធករណីខាងលើនេះ តាមទូរស័ព្ទដែលមានលេខដូចខាងក្រោម :
1. 012 935937
2. 097 8935937
ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរាល់កិច្ចសហការ ៕
ដោយ ៖ សហការី