ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋបន្តបានសមិទ្ធផលថ្មី! ផ្លូវដី ក្រាលថ្មបំបែកប្រវែង៦,៩៦៤ម៉ែត្រ ដែលឆ្លងកាត់៤ភូមិក្នុងឃុំសម្បត្តិមានជ័យស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលផ្លូវ ដីក្រាលថ្មបំបែកប្រវែង៦.៩៦៤ម៉ែត្រ ទទឹងផ្លូវក្រាលថ្មបំបែក៥,៥ម៉ែត្រ គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ដែលឆ្លងកាត់ភូមិចំនួន០៤ភូមិភូមិព្រៃក្រញូង ភូមិបិតទឹង ភូមិទួលសាម៉ និងភូមិក្រឡាញ់ទី១ស្ថិតក្នុងឃុំសម្បត្តិមានជ័យស្រុករមាសហែក នេះឲ្យបានប្រសើរ និងសុំការយោគយល់ក្នុងពេលក្រុមហ៊ុនធ្វើផ្លូវ ដូចជាធ្វើអោយមានការប៉ះពាល់របង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។

ការសំណូមពរបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៣ ក្នុងពិធីបើកកាដ្ឋាន ដីក្រាលថ្មបំបែកប្រវែង៦.៩៦៤ម៉ែត្រ ទទឹងផ្លូវក្រាលថ្មបំបែក៥,៥ម៉ែត្រ គម្រោងមូលនិធិឃុំឆ្នាំ ២០២៣ ដែលឆ្លងកាត់ភូមិចំនួន០៤ភូមិភូមិព្រៃក្រញូង ភូមិបិតទឹង ភូមិទួលសាម៉ និងភូមិក្រឡាញ់ទី១ស្ថិតក្នុងឃុំសម្បត្តិមានជ័យ

ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកមេឃុំនិងអាជ្ញារដែលពាក់ពន្ធ័និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថាសមិទ្ធិផល ផ្លូវដីក្រាលថ្មបំបែក នេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គល ណាម្នាក់ឡើយ គឺជារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពិសេសការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ក៏ដូចជា ថ្នាក់ដឹកនាំខេត្តដែលមានលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងពិសេសមានលោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក។

លោកបានបន្តថា នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកក៏ដូចជាឃុំ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកដើម្បីកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះ ផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ បើយើងមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយសមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋ ៕

ដោយ៖ សុថាន


ចែករំលែក៖