ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូជ្រុលទៅបុកដេីមព្រីងស្លាប់ភ្លាមៗ

ចែករំលែក៖

    ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម​ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកដេីមព្រីងពេញមួយទំហឹងកាលពីវេលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៣​ នៅភូមិព្រៃពពេល​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ជនរងគ្រោះឈ្មោះពៅ​ សុខឃីម​ ភេទប្រុស អាយុ៤៧ឆ្នាំ​ ស្នាក់នៅភូមិកេីតហេតុខាងលេី។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាក​ ហុងដា​ឌ្រីម​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខកំពង់ចាម1Y-2582​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីត្បូងទៅជេីងយ៉ាងលឿនមិនប្រយ័ត្ន ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកដេីមព្រីងពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗតែម្តង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុពិនិត្យជាក់ស្តែង រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖