ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលផែនប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងវត្តតាង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២៣ វេលា​ម៉ោង ១៥និង៣០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល​ក្រុងប៉ៃលិនបានចុះល្បាតតាមភូមិសាស្ត្រ​ក្នុងមូលដ្ឋានក្រុងប៉ៃលិន​។ ពេលល្បាតដល់ចំណុចផ្លូវលំមួយខ្សែខាងក្រោយភ្នំយ៉ាត ស្ថិតនៅភូមិអូរតាប្រាង ​សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​បានប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យក៏ឃាត់ខ្លួនបុរសម្នាក់យកមកសួរ​នាំ និងឆែកឆេរលើដងខ្លួន​រកឃេីញ​សម្ភារជក់គ្រឿងញៀនមួយចំនួន​។ បន្ទាប់មកនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ ជនសង្ស័យឈ្មោះ លាង​ ហេង​ ​ ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។    

មន្ត្រីនគរបាលជំនាញក្រុងបានបន្តថា ជនសង្ស៊័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនបានទិញកន្លងមក​គឺទិញពីឈ្មោះ​ គង់​ ភេទ​ប្រុស​ ស្ថិតនៅចំណុចចំការស្វាយជេីងភ្នំខៀវ​ ភូមិអូរតាប្រាង​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

នគរបាលផែនប្រឆាំងគ្រឿងញៀនក្រុងបានបន្តទៀតថា ក្រោយពីបានធ្វេីការចុះ​ស៊េីបអង្កេត​និងស្រាវជ្រាវ​ទៅដល់ទីតាំងខាងលេី​ បានបង្ក្រាបជាក់ស្ដែងដោយឃាត់ខ្លួ​នជន​សង្ស័យ​បានម្នាក់ទៀត ឈ្មោះ មៀង មាន ហៅ ខៃ គង់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឆែកឆេរលេីដងខ្លួនរកឃេីញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់(ធំ០១កញ្ចប់)។ដូច្នេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២​នាក់​(ប្រុស) មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ លាង​ ហេង​ ​ ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិ​ដីក្រហម​ សង្កាត់​អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ មានផ្ទុកសារធាតុញៀន(​+)។ 

២-ឈ្មោះ​ មៀង​ មាន​ ហៅ​ ខៃ​ គង់​ ភេទប្រុស​ ​អាយុ៣៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិ​វាលវង់​ ​សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ មានផ្ទុកសារធាតុញៀន(​+)។

ចំពោះវត្ថុតាងដកហូតសរុបរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់ ធំ០១កញ្ចប់ ទម្ងន់៩,២៥ក្រាម​ សាច់ថ្នាំសុទ្ធ។

២-ជញ្ចីងថ្លឹងថ្នាំញៀន០១គ្រឿង។

៣-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន០១ដុំ។

៤-ទូរស័ព្ទដៃចំនួន០២គ្រឿង។

​    ក-ម៉ាក​Vivo ពណ៌ខៀវ ០១គ្រឿង។ 

​    ខ-ម៉ាក​nokia ពណ៌ខៀវ ០១គ្រឿង។

៥-ម៉ូតូចំនួន០៣គ្រឿង៖

​ក-ម៉ូតូម៉ាកhonda wave rsx ពណ៌ខ្មៅ​ គ្មានផ្លាកលេខ ០១គ្រឿង។​

​ខ-ម៉ូតូម៉ាកyamaha exciter ពណ៌ខ្មៅ​ គ្មានផ្លាកលេខ ០១គ្រឿង។

គ-ម៉ូតូស៊េរីចាស់ គ្មានផ្លាកលេខ ០១គ្រឿង។

៦-សម្ភារសម្រាប់ជក់គ្រឿងញៀន១។

ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោកស្នងការឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីអនុវត្តនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖